អង្គរបស់សីល៥ - wat ketanak
Headlines News :
Home » » អង្គរបស់សីល៥

អង្គរបស់សីល៥

Written By kkaba on Monday 21 January 2013 | 17:31

១-បាណាតិបាត​ វេរមណី វៀរ​​ចាក​​ការ​​សម្លាប់​​សត្វ​។
បាណាតិ​បាត មាន​​អង្គ​​​៥ ​គឺ៖
១-បាណោ សត្វ​​មាន​​ជីវិត
២-បាណ​សញ្ញិតា សេចក្ដី​​ដឹង​​ថា សត្វ​​មាន​​ជីវិត
៣-វធក​ចិត្ដំ ចិត្ដ​​គិត​នឹង​​សម្លាប់
៤-ឧប​ក្ក​មោ ព្យាយាម​នឹង​​សម្លាប់
៥-តេន​​មរណំ សត្វ​​ស្លាប់​​ដោយ​​ការ​​ព្យាយាម​​នោះ
២-អទិន្នាទានា វេរមណី វៀរ​​ចាក​​ការ​​កាន់​​យក​​របស់​​ដែល​​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ ដោយ​​វាចា (វៀរចាក​លួច​​​ទ្រព្យ​​​គេ)។
អទិន្នាទាន ​មាន​​អង្គ​៥ គឺ៖​
១-បរ​បរិគ្គ​ហិតំ  ទ្រព្យ​​ដែល​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។
២-បរ​បរិគ្គហិត​​សញ្ញិតា សេចក្ដី​​ដឹង​​ថា ទ្រព្យ​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។
៣-ថេយ្យ​ចិត្ដំ  ចិត្ដ​​គិត​​នឹង​​លួច។
៤-ឧបក្ក​មោ ព្យាយាម​​នឹង​​លួច។
៥-តេន​ហរណំ​ លួច​​បាន​​មក​​ដោយ​​ការ​​ព្យាយាម​​នោះ។
 ៣-កាមេសុមិច្ឆាចារា វេរមណី វៀរ​ចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ។
កាមេ​សុមិច្ឆារៈ​​ មាន​​អង្គ​​៤ គឺ៖
១-អគមនី​យ​ដ្ឋានំ ​ស្រ្ដី​​ដែល​​មិន​គួរ​​នឹង​​គប់​​រក គឺ​​ស្រ្ដី​​ដែល​​មាន​​គេ​​ហួង​​ហែង​​រក្សា។
២-តស្មឹ​​សេវន​​ចិត្ដំ  គិត​​នឹង​​សេព​​មេថុន​ធម្ម​​នឹង​​ស្រ្ដី​នោះ។
៣-ឧបក្កមោ ព្យាយាម​​នឹង​​សេព​​មេថុន​​ធម្ម។
៤-មគ្គេន​​មគ្គ​ប​ដិ​បាទនំ ញុំាង​​មគ្គ និង​​មគ្គ​​​ឲ្យ​​​​ដល់​​គ្នា។
៤-មុសាវាទា វេរមណី វៀរ​ចាក​ការ​ពោល​ពាក្យ​មិន​ពិត គឺ​ពាក្យ​កុហក។
-មុសាវាទ​ មាន​អង្គ​៤​ គឺ៖
១-អតថំ​វត្ថុ  វត្ថុ​​​មិន​​​ពិត។
២-វិសំ​វាទ​ន​​ចិត្ដំ  ចិត្ដ​​គិត​​នឹង​​ពោល​​ឲ្យ​​ខុស។
៣-តជ្ជោ​វា​យា​មោ ព្យាយាម​​នឹង​​ពោល​​ឲ្យ​ខុស។
៤-បរស្ស​ត​ទត្ថ​វិជា​​ននំ ញុំាង​​អ្នក​​ដទៃ​​ឲ្យ​​ដឹង​​ច្បាស់​​នូវ​​សេចក្ដី​​នោះ។
៥-សុរា​មេរយ​មជ្ជប្បមា​ទដ្ឋានា វេរមណី វៀរ​ចាក​ការ​សេព​នូវ​ទឹក​ស្រវឹង​គឺ​សុរា និង​មេរ័យ។
-សុរាមេរយៈ មាន​អង្គ​៤​ គឺ៖
១-មជ្ជនីយវត្ថុ  វត្ថុ​ជា​​ទី​​តាំង​​នៃ​​សេចក្ដី​​ស្រវឹង​ គឺ​​សុរា​ និង​មេរ័យ​។
២-បាតុ​កម្យ​តា​ចិត្ដំ  ចិត្ដ​​គិត​​បម្រុង​​នឹង​​ផឹក។​
៣-តជ្ជោ​​វា​យា​​មោ ព្យាយាម​​នឹង​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ។
៤-តស្ស​​បានំ បាន​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ​​ឲ្យ​​កន្លង​​បំពង់​​ក​​ចូល​​ទៅ។
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Translate

 
Address : | Wat ketanak | Khmer Kampuchea Krom
42 Wynyard Rossmore Ave NSW 2557 Australia
Copyright © 2012. wat ketanak - All Rights Reserved
KHMER KROM AND AUSTRALIA BUDDHIST ASSOCIATION Inc